ពាក្យក្នុងធៀបការ៖ គំរូសម្រាប់ចម្លងប្រើ

មិនដឹងសរសេរអ្វីក្នុងធៀប? ខាងក្រោមនេះជាគំរូពាក្យសម្រាប់ពិធីផ្សេងៗ។ ចុច «ចម្លង» ហើយប្តូរអក្សរក្នុងវង់ក្រចក [ ] ទៅជាព័ត៌មានពិធីរបស់អ្នក។

ទាញយកកម្មវិធី

ចាប់ផ្តើមរចនាដោយឥតគិតថ្លៃ ហើយទូទាត់តែម្តងនៅពេលបង្ហោះ។

  1. អ្វីដែលធៀបការគួរតែមាន

    ឈ្មោះមាតាបិតាទាំងសងខាង ឈ្មោះកូនកំលោះ និងកូនក្រមុំ កាលបរិច្ឆេទ (គ្រួសារជាច្រើនសរសេរទាំងថ្ងៃតាមសុរិយគតិ និងចន្ទគតិ) ម៉ោង ទីកន្លែង និងកម្មវិធីពិធី។ ក្នុងធៀបអនឡាញ ទីកន្លែងអាចជាផែនទីដែលភ្ញៀវចុចបាន។

  2. ផ្លូវការ ឬធម្មតា?

    ធៀបជូនចាស់ទុំ និងភ្ញៀវកិត្តិយស ប្រើពាក្យផ្លូវការ។ សារផ្ញើតំណទៅមិត្តភក្តិតាម Telegram អាចប្រើពាក្យធម្មតា និងខ្លី។ គំរូខាងក្រោមមានទាំងពីរ។

គំរូពាក្យ

ធៀបការ (ផ្លូវការ)
សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ដើម្បីប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល ក្នុងពិធីអាពាហ៍ពិពាហ៍ របស់កូនប្រុស-ស្រី យើងខ្ញុំ [ឈ្មោះកូនកំលោះ] និង [ឈ្មោះកូនក្រមុំ] ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ[ថ្ងៃ ខែ ឆ្នាំ] វេលាម៉ោង [ម៉ោង] នៅ [ទីកន្លែង]។ វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ក្រុមគ្រួសារយើងខ្ញុំ។
សារផ្ញើតំណធៀបការ ទៅមិត្តភក្តិ
សួស្តី [ឈ្មោះ]! ពួកយើង [ឈ្មោះកូនកំលោះ] និង [ឈ្មោះកូនក្រមុំ] សូមអញ្ជើញមកចូលរួមអបអរពិធីមង្គលការរបស់យើង នៅថ្ងៃ[ថ្ងៃ ខែ] នៅ [ទីកន្លែង]។ សូមចុចតំណខាងក្រោម ដើម្បីមើលធៀប និងប្រាប់យើងថាអាចមកបានឬអត់។ [តំណធៀប]
សារផ្ញើតំណធៀប ទៅចាស់ទុំ
សូមគោរពជម្រាបសួរ [ឈ្មោះ]។ ក្រុមគ្រួសារយើងខ្ញុំ សូមគោរពអញ្ជើញចូលរួមពិធីមង្គលការ របស់កូនប្រុស-ស្រី យើងខ្ញុំ។ សូមអភ័យទោស ដែលមិនបានជូនធៀបដល់ដៃ។ សូមចុចតំណខាងក្រោម ដើម្បីមើលព័ត៌មានពិធី និងផែនទី។ [តំណធៀប]
ធៀបភ្ជាប់ពាក្យ
សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាង កញ្ញា អញ្ជើញចូលរួមពិធីភ្ជាប់ពាក្យ របស់កូនប្រុស-ស្រី យើងខ្ញុំ [ឈ្មោះកូនកំលោះ] និង [ឈ្មោះកូនក្រមុំ] នៅថ្ងៃ[ថ្ងៃ ខែ ឆ្នាំ] វេលាម៉ោង [ម៉ោង] នៅ [ទីកន្លែង]។
ធៀបឡើងផ្ទះថ្មី
សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាង កញ្ញា អញ្ជើញចូលរួមពិធីឡើងផ្ទះថ្មី របស់ក្រុមគ្រួសារយើងខ្ញុំ នៅថ្ងៃ[ថ្ងៃ ខែ ឆ្នាំ] វេលាម៉ោង [ម៉ោង] នៅ [អាសយដ្ឋាន]។
ធៀបខួបកំណើត
សូមអញ្ជើញមកចូលរួមអបអរខួបកំណើតគម្រប់ [អាយុ] ឆ្នាំ របស់ [ឈ្មោះ] នៅថ្ងៃ[ថ្ងៃ ខែ ឆ្នាំ] វេលាម៉ោង [ម៉ោង] នៅ [ទីកន្លែង]។ វត្តមានរបស់អ្នក គឺជាកាដូដ៏ល្អបំផុត!

សំណួរញឹកញាប់

តើត្រូវសរសេរឈ្មោះមាតាបិតាទាំងសងខាងដែរឬទេ?
ធៀបការខ្មែរភាគច្រើនដាក់ឈ្មោះមាតាបិតាខាងប្រុស និងខាងស្រី ព្រោះគ្រួសារទាំងពីរជាអ្នកអញ្ជើញ។ ក្នុង iInvited រចនាធៀបការជាច្រើនមានកន្លែងសម្រាប់ឈ្មោះទាំងនេះរួចហើយ។
អាចប្រើពាក្យទាំងនេះក្នុងធៀប iInvited បានទេ?
បាន។ ចម្លងពាក្យ រួចបិទភ្ជាប់ក្នុងប្រអប់អក្សរនៃរចនាដែលអ្នកជ្រើសរើស ក្នុងអែប iInvited។

ចាប់ផ្តើមធ្វើធៀបរបស់អ្នកថ្ងៃនេះ

ទាញយកកម្មវិធី

ចាប់ផ្តើមរចនាដោយឥតគិតថ្លៃ ហើយទូទាត់តែម្តងនៅពេលបង្ហោះ។