ចំណងដៃតាម KHQR ក្នុងធៀបការអនឡាញ

ភ្ញៀវខ្លះនៅឆ្ងាយ ឬមិនអាចមកចូលរួមបាន ប៉ុន្តែនៅតែចង់ជូនចំណងដៃ។ ដាក់កូដ KHQR របស់អ្នកក្នុងធៀប ហើយភ្ញៀវស្កេនផ្ញើបានពីទូរសព្ទ។

ទាញយកកម្មវិធី

ចាប់ផ្តើមរចនាដោយឥតគិតថ្លៃ ហើយទូទាត់តែម្តងនៅពេលបង្ហោះ។

  1. ដំណើរការយ៉ាងដូចម្តេច

    អ្នកបន្ថែមកូដ KHQR ពីធនាគាររបស់អ្នក ទៅក្នុងផ្នែកចំណងដៃនៃធៀប។ ភ្ញៀវបើកធៀប ស្កេនកូដដោយកម្មវិធីធនាគាររបស់ខ្លួន ហើយផ្ញើប្រាក់។

  2. ប្រាក់ចូលគណនីអ្នកផ្ទាល់

    ការទូទាត់កើតឡើងនៅក្នុងកម្មវិធីធនាគាររបស់ភ្ញៀវ ហើយប្រាក់ចូលគណនីរបស់អ្នកដោយផ្ទាល់។ iInvited មិនកាន់កាប់ប្រាក់របស់អ្នក និងមិនកាត់កម្រៃពីចំណងដៃទេ។

  3. កត់ត្រាចំណងដៃ បើអ្នកចង់

    iInvited មិនកត់ត្រាចំនួនប្រាក់ដោយស្វ័យប្រវត្តិទេ។ បើចង់ទុកជាកំណត់ត្រា អ្នកអាចកត់ចំនួនចំណងដៃរបស់ភ្ញៀវម្នាក់ៗ នៅក្នុងបញ្ជីភ្ញៀវដោយខ្លួនឯង។

  4. មុនផ្ញើធៀប សូមពិនិត្យ

    សាកស្កេនកូដ KHQR ក្នុងធៀបដោយខ្លួនឯងម្តង ហើយពិនិត្យថាឈ្មោះគណនីដែលបង្ហាញ ត្រឹមត្រូវ មុនពេលផ្ញើតំណទៅភ្ញៀវ។

សំណួរញឹកញាប់

iInvited យកកម្រៃពីចំណងដៃដែរឬទេ?
ទេ។ ប្រាក់ផ្ញើពីកម្មវិធីធនាគាររបស់ភ្ញៀវ ចូលគណនីរបស់អ្នកដោយផ្ទាល់។ iInvited មិនកាន់កាប់ប្រាក់នោះទេ។
តើ iInvited ដឹងថាភ្ញៀវណាផ្ញើប៉ុន្មានទេ?
មិនដឹងទេ។ ការទូទាត់កើតឡើងក្នុងធនាគាររបស់ភ្ញៀវ។ បើចង់ អ្នកអាចកត់ចំនួនដោយខ្លួនឯងក្នុងបញ្ជីភ្ញៀវ។

ចាប់ផ្តើមធ្វើធៀបរបស់អ្នកថ្ងៃនេះ

ទាញយកកម្មវិធី

ចាប់ផ្តើមរចនាដោយឥតគិតថ្លៃ ហើយទូទាត់តែម្តងនៅពេលបង្ហោះ។